Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត Toyota Vigo ព្រលះជាមួយម៉ូតូពេញទំហឹង ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

28-05-2018 10:26

(កោះកុង)៖ បុរសម្នាក់បើករថយន្តម៉ាក Toyota Vigo ប្រលះគ្នាជាមួយម៉ូតូឆាលលីពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នាលាន់ស្នូ​រដូចរន្ទះ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ។

គ្រោះថ្នាក់ចររាចរណ៍មួយនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវទៅព្រែកស្វាយ ក្បែរមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។

សមត្ថកិច្ចបានបន្តថា រថយន្តបង្កម៉ាក Toyota Vigo ពាក់ស្លាកលេខ( ថៃ) បើកបរដោយឈ្មោះ ឡាក់ ប៊ូពេ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាកាត ឃុំទួលគគី ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រីឯស្រ្តីជនរងគ្រោះឈ្មោះ ម៉ាង សុហាន ភេទស្រី អាយុ ៥៤ឆ្នាំ (ស្លាប់) មុខរបរ ទិញអេតចាយ មានទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជិះម៉ូតូម៉ាក ឆាល លី គ្មានស្លាកលេខ ។

បច្ចុប្បន្នជនបង្កត្រូវបានកំលាំងជំនាញចរាចរណ៍ក្រុងខេមរភូមិន្ទ នាំមកអធិការដ្ឋាន ដើម្បីសួរនាំទៅតាមនិតិវិធីច្បាប់។ ចំពោះសពជនរង​គ្រោះ បានប្រគល់ជូ​នក្រុម​គ្រួសារយកទៅធ្វើបុណ្យតា​មប្រពៃណី៕