Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសរដ្ឋមន្ត្រីរឿងឆ្លើយដាក់គ្នាក្នុងហេតុការណ៍ប្រជាពលរដ្ឋពុលនៅខេត្តក្រចេះ (Video inside)

25-05-2018 10:30

(ភ្នំពេញ)៖ មុនចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្តីបន្ទោសធ្ងន់ៗដល់រដ្ឋមន្ត្រី ៣រូប ដែលបានឆ្លើយដាក់គ្នាជុំវិញករណីប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ។

សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកការព្យាយាមសាចទឹកដាក់គ្នារបស់រដ្ឋមន្ត្រីទាំង៣រូប រួមមានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជាការខ្វះទំនួលខុសត្រូវរបស់ខ្លួនក្នុងហេតុការណ៍នេះ។

សូមស្តាប់ប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅមុនពេលបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ៖