Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាសូរណាស់! បាក់ពីដានសង្កត់កម្មករសំណង់ម្នាក់ បណ្តាលឱ្យស្លាប់ចោលប្រពន្ធ និងកូន៣នាក់ គួរឱ្យសង្វេគ នៅខណ្ឌពោធិ៍សែនជ័យ

23-05-2018 17:50

(ភ្នំពេញ)៖ គួរឱ្យសង្វេគខ្លាំងណាស់, បុរសវ័យចំណាស់ម្នាក់ជាកម្មករសំណង់ ត្រូវពីដានសំណង់ដ៏ធំមួយផ្ទាំង បានធ្លាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ យ៉ាងអណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយបន្សល់ទុកប្រពន្ធ និងកូនតូចៗ៣នាក់ឱ្យនៅកំព្រា គ្មានទីពឹង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៖០០នាទី រសៀលនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ២១០៨នេះ ស្ថិតនៅចំណុចការដ្ឋានសំណង់ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផន ចាយ អាយុ៤៩ឆ្នាំ មានស្រុកកំនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។

នៅមុនពេលកើតហេតុជនរងគ្រោះ បានអូសរទេះដឹកសម្ភារសំណង់ ឆ្លងកាត់ក្រោមពីដាន។ ខណៈដែលគាត់បានមកដល់ចំណុចកើតហេតុ ស្រាប់តែបាក់ពីដានមួយផ្ទាំងធំ សង្កត់ពីលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗ តែម្តង ដោយបន្សល់នូវទុក្ខសោកឱ្យប្រពន្ធ និងកូន៣នាក់ឱ្យនៅកំព្រាឯកាគ្មានទីពឹង។

ក្រោយកើតហេតុ នគរបាលបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងបានប្រគល់សពជនរងគ្រោះទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕