ថ្នាក់ដឹកនាំកងពលតូចលេខ៧០ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពបិតាឧត្តមសេនីយ៍ឯក វង្ស ពិសេន
22-05-2018 12:06
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំអង្គភាពកងពលតូចលេខ៧០ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ សពឧបាសក ម៉ម ពេញវង្ស ហៅ ជីវ ណាំឈាង ដែលត្រូវជាបិតា លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅភូមិគ្រឹះ ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
គួររំលឹកថា ឧបាសក ម៉ម ពេញវង្ស ដែលត្រូវជាបិតាលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានទទួលមរណភាពកាលពីថ្ងៃចន្ទ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣៖៩នាទីព្រឹកក្នុងជន្មាយុ៩៣ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានដោយផ្ទាល់ នៃឧបាសក ម៉ម ពេញវង្ស ស្ថិតនៅភូមិ-សង្កាត់ ក្រុង ខាងលើ៕