Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញទឹកស៊ីអ៊ីវ ទឹកក្រូច នំ កំទេចមី ទឹកតុងយុំាង និងភេសជ្ជៈចំរុះ ដែលខូចគុណភាព ដាក់លក់នៅផ្សារកណ្ដៀង, មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដកហូតទុកដុតកំទេចចោល

18-05-2018 14:52

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋមលើមុខទំនិញ មួយចំនួននៅផ្សារកណ្តៀង ស្ថិតនៅឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្រ្តីកាំកុងត្រូលបានធ្វើតេស្តទៅលើមុខទំនិញមួយចំនួន ដែលត្រូវបានចាត់ទុកថាមានហានិភ័យដូចជា៖ គុយទាវសសៃតូច, គុយទាវសសៃធំ, ប្រហិតសាច់គោ, ត្រីងៀត, ត្រីប្រាសំយ៉ុង, ត្រីងៀត និង ស្ករត្នោត។

ជាលទ្ធផលមន្រ្តីមិនបានរកមិនឃើញសារធាតុគីមី ហាមឃាត់នៅលើ ផលិតផលទាំងនោះឡើយ។ ដោយឡែក ចំពោះការពិនិត្យមើលផលិតផលវេចខ្ចប់រួចឃើញមានរួមមាន៖ ទឹកស៊ីអ៊ីវ, ទឹកក្រូច នំកំទេចមី១០កញ្ចប់ ទឹកតុងយ៉ាំង៤កំប៉ុង ភេសជ្ជះចំរុះ ដែលខូចគុណភាពហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីសុំគោលការកំទេចចោលនៅពេលក្រោយ ដែលមានទម្ងន់សរុបជាង៥៧គីឡូក្រាម។

ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីហាម ឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការ លាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕