កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម០៩នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌដូនពេញ
17-05-2018 18:22
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោកប្រធាននាយកដ្ឋាន ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមាន ជនជាតិវៀតណាម០៩នាក់ ស្រី០៨នាក់ បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយឃាត់ខ្លួន បានបញ្ជូនជនជាតិវៀតណាមទាំង០៩នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕