តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃុំ
13-05-2018 14:56
(ភ្នំពេញ)៖ លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានស្តីទី ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្តោលជ្រុំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងប្រិយ៍ និងភូមិទួលចម្ការ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងប្រិយ៍ និងភូមិទួលចម្ការ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំ។
លោក ឈាង បាក់ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ក៏បានរៀបចំវេទិកាសាធារណៈដើម្បីចង់ដឹងពីការេស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងប្រិយ៍ និងភូមិទួលចម្ការ ឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំផងដែរ។
ជាមួយគ្នានោះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ក៏បានចូលរួមដោះស្រាយ ជូនប្រជាពលរដ្ឋរួមមាន ជួយដាក់លូ និងឈូសផ្លូវប្រវែង ៣០០ម៉ែត្រ, ឧបត្ថម្ភឯកសណ្ឋានប្រជាការពារ
ចំនួន១០កំផ្លេរ, ផ្តល់ជំនួយជូនគ្រួសារក្រីក្រ ៣គ្រួសារ ដោយ ១គ្រួសារ ទទួលបានថវិកា ១០០០០០រៀល និងសម្ភារប្រើប្រាស់ ១ឈុត, នាំយកសម្ភារ និងបច្ច័យចូលរួមបុណ្យ។
ចំណែកឯ សពប្រជាជន ដែលស្លាប់ដោយការពុលទឹក ក្រុមការងារ បានចែកថ្នាំវីតាមីន ក្អក បន្ទះបញ្ចុះកម្តៅ កុមារ និងParacetamol និងមានការដោះស្រាយបញ្ហាល្បែងជល់មាន់នៅភូមិត្រពាំងប្រិយ៍ផងដែរ៕