Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យ Limkokwing ផ្លាស់ប្តូរទីតាំងពីភ្នំពេញថ្មីហើយ មកនៅលើផ្លូវកម្ពុជាក្រោម ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីផ្សារធំថ្មី

11-05-2018 17:57

(ភ្នំពេញ)៖ សាកលវិទ្យាល័យ លីមកុកវីង បានបើកដំណើរការនៅទីតាំងថ្មី លើផ្លូវកម្ពុជាក្រោមនេះ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ថ្មីៗនេះ ដែលនេះជាការចូលរួមចំណែក ក្នុងការផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិត ចំណេញពេលវេលាក្នុងការធ្វើដំណើរទៅសិក្សា ។

សាកលវិទ្យាល័យ លីមកុកវីង ចាប់ផ្តើមចូលរៀននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះហើយ។ សិស្សានុសិស្ស ដែលមានបំណងចូលរៀននៅសាកលវិទ្យាល័យ លីមកុកវីង អាចមកចុះឈ្មោះចូលរៀនរៀងរាល់ម៉ោងធ្វើការ នៅអាគារថ្មីលើផ្លូវកម្ពុជាក្រោម។

សូមចូលរួមសិក្សាក្នុងបរិយាកាសនៃវិស័យឌីជីថល នៅកណ្តាលនៃបេះដូងទីក្រុងភ្នំពេញ។ សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង លោកអ្នកនឹងទទួលបានអាជីព ដែលទទួលបានប្រាក់កម្រៃខ្ពស់។ សាកលវិទ្យាល័យ លីមកុកវីង ជាសាកលវិទ្យាល័យ ដែលនាំមុខគេក្នុងការអភិវឌ្ឍទេពកោសល្យ ដោយបណ្តុះបណ្តាលនិស្សិតឲ្យពោរពេញដោយជំនាញ និងបទពិសោធន៍បច្ចេកវិទ្យា សម្រាប់គ្រប់វិស័យឧស្សាហកម្ម។

សាកលវិទ្យាល័យនេះ ជាសាកលវិទ្យាល័យមួយ ដែលសំបូរទៅដោយនិស្សិតឆ្នើម ហើយមានទេពកោសល្យមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ក៏ដូចជាពីប្រទេសជិតខាង ដូចជា ប្រទេសកូរ៉េ រុស្ស៊ី ចិន វៀតណាម និងហ្វីលីពីជាដើម។ នៅទីនេះសាលាក៏បណ្តុះបណ្តាលជំនាន់ថ្មីមួយ នៃពួកអ្នករិះគិត ដើម្បីបង្កើតដឹកនាំ និងបំផុស ហើយចូលរួមអភិវឌ្ឍន៍មាតុភូមិយើង ៕