Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋខេត្តក្រចេះសម្តែងការឈឺចាប់ និងថ្កោលទោសចំពោះលោក សម រង្ស៊ី ដែលកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណា​ម (Video Inside)

08-05-2018 19:06

(រតនគិរី)៖ ប្រជាពលរដ្ឋខេត្តក្រចេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់ និងថ្កោលទោសចំពោះលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណា​មម៉ុងតាញ៉ា។

ការប្រតិកម្ម របស់ប្រជាពលរដ្ឋខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ប្រជាពលរដ្ឋខេត្តក្រចេះ បានទាមទារឱ្យតុលាការ កាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់ និងចេញមុខប្រឆាំងនឹង លោក សម រង្ស៊ី មិនឱ្យទណ្ឌិតរូបនេះ ធ្វើនយោបាយ នៅកម្ពុជាឡើយ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន៕