Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជាវកញ្ចប់កម្មវិធី Office 365 បញ្ចុះតម្លៃពី២០ទៅ៥០ភាគរយ!

07-05-2018 14:56

(ភ្នំពេញ)៖ កាន់តែពិសេស ជាមួយក្រុមហ៊ុន EZECOM ក្នុងនាមជា Microsoft CSP Partner ផ្លូវការ បានផ្ដល់ជូនការបញ្ចុះតម្លៃពិសេស​ចាប់​ពី២០-៥០ភាគរយ សម្រាប់ការជាវកញ្ចប់ Office 365។

ការផ្ដល់ជូននូវការបញ្ចុះតម្លៃនេះ ផ្ដល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយអតិថិជនទាំងអស់ទទួលបាន៖

* ការបញ្ចុះតម្លៃ៥០% សម្រាប់ Office 365 Business Essentials ដោយឥឡូវនេះតម្លៃត្រឹមតែ២.៥០ដុល្លារ ក្នុង១ខែ

* ការបញ្ចុះតម្លៃ ២០% សម្រាប់ Office 365 Business Premium ដោយឥឡូវនេះតម្លៃត្រឹមតែ ១០ដុល្លារក្នុង១ខែ។

សូមបញ្ជាក់ថា Office 365 គឺជាបណ្តុំកម្មវិធីការិយាល័យសំបូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែមានភាពបត់បែន និងចល័ត​ភាពខ្ពស់ ដោយអាចប្រើប្រាស់យ៉ាងងាយស្រួលតាមទូរស័ព្ទស្មាតហ្វូន អាចចែករំលែក និងរក្សាទុកឯកសារយ៉ាងងាយស្រួល ព្រមទាំងមានសុវត្ថិភាពលើបណ្តាញ Cloud មានប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារ និងអាចឆ្លងឆ្លើយតាមវីដេអូខលក្នុងកម្រិត HD ជាមួយក្រុមការងារនិងអតិថិជនទៀតផង។

បណ្តុំកម្មវិធីទាំងមូល មានមូលដ្ឋានលើបណ្តាញ Cloud ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនង គ្រប់ពេលវេលាគ្រប់ទីកន្លែង ដែលមាន
សេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។

សម្រាបព័ត៌មានលម្អិត សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៩៥ ៨៨ ៨១ ៨១ ឬតាមរយៈអ៊ីមែល [email protected]