Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកព័ត៌មាន Fresh News បំពេញទស្សនកិច្ចនៅក្រុមហ៊ុន «អាលីបាបា» ដែលជាក្រុមហ៊ុនលក់ផលិតផលអនឡាញ​ដ៏ធំបំផុត នៅក្នុងប្រទេស​ចិន

23-04-2018 12:58

(ចិន)៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News បាន​បំពេញទស្សនកិច្ចនៅក្រុមហ៊ុន អាលីបាបា (Alibaba) របស់កំពូលមហាសេដ្ឋី Jack Ma ដែលជាក្រុមហ៊ុនចែកចាយផលិតផល តាមអនឡាញដ៏ធំបំផុតនៅប្រទេសចិន និងលំដាប់កំពូលមួយនៅលើពិភពលោក។

ការបំពេញទស្សនកិច្ចនេះ ក្រៅពីអ្នកព័ត៌មានមកពីប្រទេសកម្ពុជា ក៏មានអ្នកព័ត៌មានមកពីបណ្ដាប្រទេសសមាជិកអាស៊ាន ចំនួន៤ និងប្រទេសនៅតំបន់អាស៊ីចំនួន ៦ផ្សេងទៀត រួមមានកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា និងនេប៉ាល់ផងដែរ។

ក្រុមហ៊ុន «អាលីបាបា» មានទីស្នាក់ធំនៅក្រុងហ្វង់ចូវ ខេត្តចេចូវ ប្រទេសចិន ដែលសាងសង់ឡើងនៅលើផ្ទៃដីរាប់សិបហិចតា មានអ្នកធ្វើការជាង២ម៉ឺននាក់។ ក្រៅពីក្រុមហ៊ុន «អាលីបាបា» ក៏មានក្រុមហ៊ុនដឹកជញ្ជូនធំជាច្រើនទៀត ដែលមានទីតាំងនៅក្នុងទីក្រុងមួយនេះ៕