Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋនៅស្រុកចំនួន៣ និង១ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវខ្យល់កន្រ្តាក់វាយប្រហារ បណ្ដាលឲ្យខូចខាតផ្ទះ ចំនួន៧៨ខ្នង

16-04-2018 17:02

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកចំនួន៣ និង១ក្រុង គឺស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ត្រូវបានខ្យល់កន្រ្តាក់វាយប្រហារ បណ្ដាលឲ្យខូចខាតផ្ទះ ធ្ងន់និងស្រាល ចំនួន៧៨ខ្នង។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការស្តីទី កងពលតូចថ្នើរជើងលេខ៥១ បានដឹកនាំបញ្ជាកម្លាំងចំនួន៤០២នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ ស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្រ្តាក់ នៅក្នុងស្រុកចំនួន៣ និង១ក្រុង ខាងលើនេះ គឺមានការខូចខាតផ្ទះ ធ្ងន់និងស្រាល ចំនួន៧៨ខ្នង បានទទួលអំណោយស័ង្កសី ជាអំណោយរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតផងដែរ៕