Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កក្រើកខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាមួយស្រាបៀរកម្ពុជា

13-04-2018 08:24

(ភ្នំពេញ)៖ ក្រុមហ៊ុន ស្រាបៀរកម្ពុជា នឹងរៀបចំការប្រគំតន្ត្រីបួនទីតាំងក្នុងពេលតែមួយក្នុងខេត្តសៀមរាប ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ឆ្នាំច ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

ទីតាំងទី១៖ នៅទល់មុខ សណ្ឋាគារ ហ្ក្រង់អូតែលអង្គរ ជាការប្រគំតន្រ្ដីបែបរាំវង់Remix ដែលនឹងមានការរួមដោយតារាចម្រៀងOriginal ដូចជា ក្រុមSmall World Small Band, ក្រុមក្មេងខ្មែរ កញ្ញាចិត្ត កញ្ចនា កញ្ញាឡូរ៉ា ម៉ម លោកអូន និងតារាល្បីជាច្រើនដួងទៀត។

ទីតាំងទី២៖ នៅអង្គរឃ្យុងយូ ដែលនឹងចូលរួមដោយតារាចម្រៀងល្បីៗក្នុងផលិតកម្មហង្សមាស ដូចជាកញ្ញាឱក សុគន្ធកញ្ញា លោកខេមរៈ សិរីមន្ត កញ្ញាទេព បូព្រឹក្ស និងនិងតារាល្បីជាច្រើនដួងទៀត។ ការប្រគំតន្រ្តីនៅអង្គរឃ្យុងយូ នេះផងដែរ នឹងមានការផ្សាយផ្ទាល់នៅMYTV ក៏ដូចជាទំព័រ Facebook Page របស់ស្រាបៀរកម្ពុជាផ្ទាល់តែម្ដង។

ទីតាំងទី៣៖ នៅផ្សារBox Ville ដែលនឹងចូលរួមសម្តែងដោយ លោកខេមរៈ សិរីមន្ត អ្នកនាងពេជ្រ សោភា លោកជី ដេវីត កញ្ញាទេព បូព្រឹក្ស កញ្ញារ៉េត ហ្សូសាណា និងតារាល្បីជាច្រើនដួងទៀត។

ទីតាំងទី៤៖ នៅTown Container ដែលនឹងចូលរួមសម្តែងដោយតារាចម្រៀងដ៏ល្បីល្បាញជាច្រើនដួង។

គួរបញ្ចាក់ផងដែរថា ក្នុងការប្រគំតន្ត្រីទាំងនេះក៏មាន ការផ្ដល់ជូនដ៏អស្ចារ្យជាមួយនឹងប្រម៉ូសិន ដែលមិនមានពីមុនមក រួមជាមួយនឹងការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ និងទូរស័ព្ទ Iphone ផងដែរ៕