សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ
12-04-2018 11:42
(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមគោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សូមសម្ដេចប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ដ៏ធំធេងថ្មីៗថែមទៀត។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេច ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕