Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ (Video inside)

06-04-2018 19:56

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក ពោជ លីគឹមហ៊ុន, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង និងលោក វៃ ជីវ័ន្ត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក រដ្ឋា វិសាល ផ្ញើលិខិតចំហរជូនលោក ជុន ច័ន្ទបុត្រ ដែលកំពុងព្យាយាមកាឡៃរឿងពិត

២៖ សំណុំរឿងកាត់ដី៤ខេត្តឲ្យវៀតណាម៖ យុវជនមួយក្រុមទៀតនៅខេត្តមណ្ឌលគិរី អះអាងថា «ខ្ញុំមិនយល់ព្រមទេ ដែលគាត់ជាអ្នកដឹកនាំមួយបែរជាសន្យាកាត់ទឹកដីឱ្យគេ»

៣៖ ក្រសួងធនធានទឹក ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញបញ្ហាអាកាសធាតុភ្លៀងកក់ខែ មុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

៤៖ នៅព្រឹកថ្ងៃនេះព្រះមហាក្សត្រកម្ពុជា យាងចូលរួមក្នុងពិធីសម្ពោធមហាសាលប្រជុំ Nalada Mahavihara និងពិធីបុណ្យរំលឹកខួបលើកទី៤ នៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ រយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុន

៥៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរការដាក់ឲ្យដំណើរការបណ្តោះអាសន្ន កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ

៦៖ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចុងសប្តាហ៍នេះ ដើម្បីចុះកិច្ចព្រមព្រៀងលើជំនួយជាង៩០លានដុល្លារ

៧៖ សំប៉ានលាសំពៅ៖ បក្សភ្លើងទៀននឹងចូលរួមក្នុងការបោះឆ្នោត ?

* ព័ត៌មានអន្តរជាតិ ( International News)

១៖ តុលាការ​កូរ៉េខាងត្បូង «កាត់​ទោស លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគារ ២៤ឆ្នាំ និងពិន័យ​ជាប្រាក់ ១៧​លាន​ដុល្លារ»

២៖ ការ​សងសឹកគ្នា​រវាង​មហាយក្សចិន និង​សហរដ្ឋអាមេរិក «កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំងឡើង» ខណៈ​លោក ត្រាំ ទើប​បន្ថែមពន្ធ ១០០ពាន់​លានដុល្លារ​ទៀត លើ​​ទំនិញនាំចូលពី​ចិន!

៣៖ ប្រធានាធិបតី​រុស្ស៊ី «គ្រោង​បំពេញ​ទស្សនកិច្ចនៅ​ចិន» ស្របពេល​ក្រុមប្រទេស​លោកខាង​លិច កំពុង​​បន្ថែមសម្ពាធ​លើ​មហាយក្ស​ទាំងពីរ

៤៖ សហរដ្ឋអាមេរិក «ប្រកាស​យល់ព្រម​លក់សព្វាវុធ​តម្លៃ ១.៣ពាន់លានដុល្លារ ដល់​អារ៉ាប៊ី​សាអូឌីត»

៥៖ អគ្គរដ្ឋទូតរុស្ស៊ីព្រមានអង់គ្លេស៖ «អ្នកកំពុងប្រឡែងលេងជាមួយភ្លើងហើយ, អ្នកនឹងសុំទោសទីក្រុងម៉ូស្គូ»

៦៖ តុលាការ​ប្រេស៊ីល ប្រាប់ទៅ​អតីត​ប្រធានាធិបតី៖ ព្រម​ប្រគល់ខ្លួន​តាមសម្រួល ឬចង់ឲ្យ​ប៉ូលិសចូល​ទៅចាប់ខ្លួន?

៧៖ ម៉ិចស៊ីកូ​កំពុងក្តៅ​​ក្រហាយ ខណៈ​លោក ដូណាល់ ត្រាំ «ចង់​ពង្រាយ​កងកម្លាំង​ដល់ទៅ ៤,០០០នាក់ តាមព្រំដែន​នៃប្រទេសទាំង​ពីរ» រហូត​ដល់របង​កសាង​រួច

៨៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី «ប្រកាស​រំលាយសភា» និងត្រៀមរៀបចំ​ការបោះឆ្នោត! ៕