Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីជំនួបពិភាក្សាការងាររវាងប្រមុខការទូតកម្ពុជា និងអនុរដ្ឋមន្ដ្រីការបរទេសម៉ារ៉ុក

05-04-2018 18:19

(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បានចេញសេចក្ដី​ប្រកាសព័ត៌មាន ស្ដីពីលទ្ធផលជំនួបសម្ដែងការគួរសមរវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ជាមួយលោកស្រី Mounia Boucetta អនុរដ្ឋមន្ដ្រីការបរទេសម៉ារ៉ុក នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានស្វាគមន៍លោកស្រីអនុរដ្ឋមន្ដ្រី និងមានជំនឿថា ជំនួបនេះជាឱកាសមួយក្នុងការពង្រឹងទំនាក់ទំនង និងលើកកម្ពស់ថែមទៀត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសម៉ារ៉ុក ដែលជាសមាជិកមួយនៃក្រុមសម្ព័ន្ធអារ៉ាប់ ផងដែរ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមាននៅខាងក្រោមនេះ៖​