Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ​បានអញ្ជើញមកដល់រាជធានីភ្នំពេញវិញហើយ ក្រោយ​បញ្ចប់កិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គ លើកទី៣​ នៅខេត្តសៀមរាប

05-04-2018 14:35

(ភ្នំពេញ)៖ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញមកដល់រាជធានីភ្នំពេញវិញហើយ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ នៅខេត្តសៀមរាប។​

សូមជម្រាបថា កិច្ចប្រជុំនោះក៏មានចូលរួម ពីប្រមុខមេដឹកនាំប្រទេសតាមដងទន្លេមេគង្គក្រោម រួមមាន៖ នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងតំណាងជាន់ខ្ពស់ នៃរដ្ឋាភិបាល នៃប្រទេសទន្លេមេគង្គភាគខាងលើចិន និងមីយ៉ាន់ម៉ា។

ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ៕​