ប្រកាសផ្លាស់ប្តូរតំណែង ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ, លោក ឡាយ វណ្ណៈ ត្រូវផ្លាស់ចេញ ជំនួសវិញដោយ លោក អ៊ូច ភា
01-04-2018 14:54
(តាកែវ)៖ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវថ្មី ដោយប្រធានចាស់ គឺលោក ឡាយ វណ្ណៈ ត្រូវបានផ្លាស់ប្តូរចេញ ជំនួសវិញដោយ លោក អ៊ូច ភា។
សូមជម្រាបថា លោក អ៊ូច ភា ត្រូវបានតែងតាំងជា អភិបាលខេត្តតាកែវថ្មី ជំនួសលោក ឡាយ វណ្ណៈ ដែលត្រូវបានផ្ទេរឲ្យទៅបម្រើការងារ នៅទីស្តីក្រសួងមហាផ្ទៃវិញ។ ពិធីប្រកាសអភិបាលខេត្តតាកែវថ្មី បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕