Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងរៀបចំកម្មវិធីកម្រិតអាស៊ានចំនួន៣ នាថ្ងៃ២-៤ ខែមេសា នៅខេត្តសៀមរាប ក្រោមវត្តមានលោករដ្ឋមន្ត្រី អ៉ិត សំហេង និងអគ្គលេខាធិការអាស៊ាន

27-03-2018 14:57

(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នឹងទទួលរៀបចំកម្មវិធីធំៗចំនួន៣ ស្ដីពីបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Resort and Spa Hotel ខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Dato' Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧​ ខែមីនានេះ។

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីសំខាន់ៗទាំង៣នោះ រួមមាន៖

ទី១៖កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន។

ទី២៖ ពិធីផ្ដល់ពានរង្វាន់បណ្ដាញសុខភាព និងសុវត្ថិភាពការងារលើកទី២ ដល់សហគ្រាសដែលបានអនុវត្តសុខភាព និងសុវត្ថិភាពការងារល្អ និងល្អឥតខ្ចោះ។

ទី៣ សន្និសីទបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានលើកទី៥ ក្រោមប្រធានបទ «បណ្ដាញសុខភាព និងសុវត្ថិភាពការងារ និងសំណងគ្រោះថ្នាក់ការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកន្លែងធ្វើការនៅតាមជនបទ»

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖