Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម្តាយបង្កើតលោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មទទួលមរណភាព ដោយរោគាពាធ

26-03-2018 12:45

(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភរិយាលោកស្រី យិន សំភា, លោក ស៊ិន ស៊ន និងភរិយាលោកស្រី ឈួន សុខលាង, លោក ឈួន គីមឡេង និង លោកស្រី ភាវ ហ្គេចរ៉ុង ព្រមទាំងចៅៗ កំពុងមានទុក្ខជាទំងន់ដោយឧបាសិកា យីន សុខហ៊ាង ត្រូវជាម្តាយបង្កើត ម្តាយក្មេក និងជាជីដូនបានទទួលមរណភាពនៅវេលាម៉ោង ៣៖១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។

សពឧបាសិកា យីន សុខហ៊ាង ត្រូវបានរៀបចំតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានលេខV៥ ជាប់មាត់ច្រកបូរីហ្គ្រេន ជ្រោយចង្វារ ( Grand Chroy Changva) ផ្លូវជាតិលេខ ៦អា ហួសពីបុរីសុភមង្គលប្រហែល ១០០ម៉ែត្រ ដូចមានក្នុងផែនទីជូនភ្ជាប់។

ព័ត៌មាននេះចាត់ទុកជាការអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួមក្នុងពិធីបុណ្យដោយសេចក្តីអនុគ្រោះ៕