Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសព ជូននាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន

24-03-2018 21:43

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសព ជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឲ្យបានសមរម្យតាមទំនៀមទម្លាប់ប្រពៃណី ស័ក្ដិសមទៅនឹងកិត្ដិយស។

បើតាមសេចក្ដីសម្រេច ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ បានកំណត់ឲ្យនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មការរៀបចំបុណ្យសព រួមជាមួយអនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។

នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕