ស្ថានទូតកម្ពុជា អន្ដរាគមន៍ជួយពលរដ្ឋខ្មែរ៤៨នាក់ ឲ្យត្រលប់មកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់ នៅប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ
23-03-2018 11:01
(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំនួន៤៨នាក់ ដែលរងគ្រោះដោយសារ ការចាញ់បោកមេខ្យល់ទៅធ្វើការ នៅក្នុងប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង៤នេះ ជួយអន្តរាគមន៍នាំមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
សេចក្តីប្រកាស បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៤៨នាក់នោះ គឺត្រូវបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ី៥នាក់, ម៉ាឡេស៊ី១៤នាក់, សិង្ហបុរីម្នាក់ និងប្រទេសឡាវ២៨នាក់។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា រហូតដល់ពេលនេះ ពលរដ្ឋខ្មែរទាំង៤៨នាក់នោះ ត្រូវបានបញ្ជូន មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖