Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចុះត្រួតពិនិត្យសារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ខេត្តព្រះវិហារ

18-03-2018 17:11

(ព្រះវិហារ)៖ សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃអង្គារ ០៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ សម្រាប់ការសម្ពោធប្រកបដោយភាពល្អប្រសើរ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និងដាក់តាំងបង្ហាញសមុច្ចយនានាក្នុងសារមន្ទីរ។

សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ២៣គីឡូម៉ែត្រ ពីរមណីយដ្ឋានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក៕