Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញនំសូកូឡា ទឹកក្រូច ស្ករកៅស៊ូ ទឹកដោះគោកូនក្មេង និងទឹកផ្លែឈើ ខូចគុណភាពដាក់លក់នៅផ្សារឆ្លូង ខេត្តក្រចេះ, មន្រ្តីកាំកុងត្រូលប្រមូលទុកដុតកម្ទេចចោល

17-03-2018 13:50

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំកុងត្រួលខេត្តក្រចេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារឆ្លូង ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។

លោក យាង បាក់ បានឲ្យដឹងថា នៅក្នុងការចុះអង្កេតទំនិញនៅផ្សារឆ្លូងខាងលើ ក្រុមការងារបានរកឃើញផលិតផលជាច្រើនដែលខូចគុណភាព ចំនួន៩មុខស្មើនិង១២,១៧គីឡូក្រាម មានដូចជា៖ នំសូកូឡា ចំនួន៦កញ្ចប់ ទឹកក្រូចចំនួន៩ដប ស្ករកៅស៊ូចំនួន៦ប្រអប់ ទឹកដោះគោកូនក្មេង ម៉ាក AD ចំនួន៦ដប ទឹកផ្លែឈើចំនួន៦ដប និងទឹកក្រូចម៉ាក Samurai ផងដែរ។

លោក យាង បាក់ បានឲ្យដឹងបន្តថា ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់ សារធាតុគីមីបន្ថែមទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព៕