TOP NEWS: សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយ
16-03-2018 19:34
(អូស្រ្តាលី)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពីភាពជាក់ច្បាស់បន្ថែមទៀតជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន បានទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច។ តាមរយៈសារនេះបង្ហាញថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់សម្តេចយ៉ាងច្បាស់ក្រឡែតតែម្តង។
នៅក្នុងសារឆ្លងឆ្លើយដែលលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
សារឆ្លងឆ្លើយមានខ្លឹមសារដូចតទៅ៖
ច័ន្ទបុត្រ៖ ក្មួយជាទីស្រឡាញ់! ខ្ញុំអាចសុំជួប ពុក (សម្តេចតេជោ ហ៊ុន សែន) នៅទីក្រុងស៊ីដនីបាន។ ប្រសិនបើក្មួយយល់ថា នេះជាគំនិតល្អ សុំក្មួយឲ្យខ្ញុំដឹងផង។ សូមអរគុណច្រើន។
ម៉ាណែត៖ តើពូមកដល់ ស៊ីដនី ពេលណាដែរ?
ច័ន្ទបុត្រ៖ ខ្ញុំគ្រោងទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែមីនា; ហើយនឹងអាចមានពេលជួបនៅក្រោយថ្ងៃទី១៥ ខែមីនា។
ម៉ាណែត៖ ប្រសិនបើពូមានពេលជួបមួយភ្លែតដើម្បីពិសារកាហ្វេជាមួយគ្នាបាន នៅចំថ្ងៃទី១៥ សុំឲ្យខ្ញុំដឹងផង។ បើមិនអញ្ចឹងទេ យើងអាចជួបនៅក្រោយប្រជុំសំណេះសំណាលធំ ប្រសិនបើមានពេល។
ច័ន្ទបុត្រ៖ ជួបគ្នានៅចំថ្ងៃទី១៥ នៅក្រោយប្រជុំសំណេះសំណាលធំ ប្រហែលដូចជាហិហាក់បន្តិច។ ប្រសិនបើក្មួយអាចធ្វើបាន យើងអាចជួបនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃច័ន្ទ។ ខ្ញុំត្រូវវិលត្រឡប់ទៅ វ៉ាស៊ីងតោន DC សហរដ្ឋអាមេរិកវិញ នៅថ្ងៃច័ន្ទថ្ងៃត្រង់៕
សូមអានសារឆ្លងឆ្លើយខាងក្រោមនេះ៖