Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាក់ស្លាកខ្លោងទ្វារដាក់កាត់ទទឹងផ្លូវជាតិលេខ២ អបអរបុណ្យទន្លេ នៅក្រុងតាខ្មៅ សង្កត់រ៉ឺម៉កម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់រងរបួស

10-03-2018 10:17

(កណ្តាល)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ បណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា នៅម៉ោងជាង៩ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ មានហេតុការណ៍បាក់ខ្លោងទ្វារ ដែលអាជ្ញាធរដាក់កាត់ទទឹងផ្លូវជាតិលេខ២ ដើម្បីអបអរពិធីបុណ្យទន្លេ ដែលរៀបចំឡើងនៅក្នុងក្រុងតាខ្មៅ បណ្តាលឲ្យសង្កត់មនុស្សម្នាក់រងរបួស និងខូចខាតរ៉ឺម៉កម៉ូតូផងដែរ។


សូមជម្រាបថា បុណ្យទន្លេលើកទី៤ ឆ្នាំនេះ ត្រូវរៀបចំឡើងនៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែមីនា ឆ្នាំ២០១៨៕