ស្ថានទូតកម្ពុជា អន្ដរាគមន៍ជួយពលរដ្ឋខ្មែរ៧នាក់ ឲ្យត្រលប់មកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់ នៅម៉ាឡេស៊ី, វៀតណាម, ចិន និងសិង្ហបុរី
09-03-2018 11:18
(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរប្រមាណ៧នាក់ ដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់ទៅធ្វើការ និងរៀបការខុសច្បាប់ នៅក្នុងប្រទេសវៀតណាម, ម៉ាឡេស៊ី, ចិន និងប្រទេសសិង្ហបុរី ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង៤នេះ ជួយអន្តរាគមន៍នាំមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨។
សេចក្តីប្រកាសបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៧នាក់នោះ គឺត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី ២នាក់, វៀតណាម៣នាក់, ប្រទេសចិនម្នាក់ និងប្រទេសសិង្ហបុរីម្នាក់។
ក្រសួងការបរទេស បាបញ្ជាក់ទៀតថា រហូតដល់ពេលនេះ ពលរដ្ឋខ្មែរទាំង៧នាក់នោះត្រូវបានបញ្ជូន មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖