Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ល្ងាចនេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្ដេចតេជោ ហ៊ុន សែន ក្រុងពាលីបើកពិធីបុណ្យទន្លេ នៅក្រុងតាខ្មៅ

08-03-2018 20:57

(កណ្ដាល)៖ នាល្ងាចថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី មុនបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ពិធីក្រុងពាលីដ៏ឱឡារិកនេះ ក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល រួមជាមួយថ្នាក់នាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ នឹងបើកទំព័រឡើងនាព្រលឹមថ្ងៃទី០៩ ខែមីនាស្អែកនេះ រហូតដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍»។

អ្វីដែលពិសេលើសមុនៗនោះ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនឹងការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ១លាននាក់៕