Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ (Video inside)

08-03-2018 19:58

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក សម រង្ស៊ី សារភាពថា លោកពិតជាបានចុះកិច្ចព្រមព្រៀងជាមួយ មេដឹកនាំជនជាតិភាគតិចវៀតណាមនៅអាមេរិកឆ្នាំ២០១៣មែន ហើយអះអាងថា ជនជាតិទាំងនោះ ត្រូវបានធ្វើទុក្ខបុកម្នេញរាប់ទសវត្ស

២៖ ចិន និងម៉ាឡេស៊ី ចូលចែចូវគម្រោងប្រេងកាតនៅប្លុក D និង C របស់កម្ពុជា

៣៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យទម្លាក់ការងារជូនស្ត្រី និងប្រកាសបង្កើនចំនួនស្ត្រី ក្នុងតំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខានៅអាណត្តិថ្មី

៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសម្រេចបានលទ្ធផលល្អប្រសើរច្រើន លើការងារលើកកម្ពស់ និងអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ

៥៖ ព្រះមហាក្សត្រី អំពាវនាវដល់ប្រជារាស្ត្រខ្មែររួមគ្នាលើកកម្ពស់សីលធម៌ និងវប្បធម៌អហិង្សា ដើម្បីសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ និងសុខដុម

៦៖ អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា! សម្តេចតេជោ ហ៊ុន សែន ជូនពរស្ត្រីទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា

៧៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យអធិការខណ្ឌជ្រោយចង្វារ ចាប់ឃាត់រថយន្ដធំៗ លួចដឹកទំនិញសំពីងសំពោងលើដងផ្លូវនៅពេលយប់

៨៖ ស្វែងយល់ពីប្រវត្តិទិវានារីអន្តរជាតិ៨មីនា តើគេប្រារព្ធចាប់តាំងពីឆ្នាំណា? ដើម្បីអ្វី?

៩៖ ទស្សនៈពលរដ្ឋ៖ អ្នកនយោបាយក្បត់លើក្បត់ ត្រូវបានបកស្បែកមុខ!

* ព័ត៌មានអន្តរជាតិ ( International News)

១៖ មហាយក្សចិន​អះអាងថា «គ្មានបំណង​ជំនួសតួនាទី​អាមេរិក លើឆាក​អន្តរជាតិ​នោះឡើយ»

២៖ មហាយក្សចិន អំពាវនាវឲ្យជប៉ុន​ចាត់ទុកចិនជាដៃគូ មិនមែនទុកជា​​ការគំរាមកំហែង​នោះ​ឡើយ

៣៖ រដ្ឋមន្ត្រីការបរទេសចិន៖ «កម្លាំងពី​ខាងក្រៅ (អាមេរិក) ជាអ្នកបង្ក​អស្ថិរភាព​​នៅសមុទ្រ​ចិន​ខាងត្បូង និងមាន​​ចេតនា​​អាក្រក់

៤៖ សហភាពអឺរ៉ុប «ត្រៀមខ្លួនទប់ទល់​ សង្គ្រាមពាណិជ្ជកម្ម» ដែលបង្ក​ឡើងដោយ​ ដូណាល់ ត្រាំ!

៥៖ ប្រទេសចិន​សូម​អំពាវនាវឲ្យ​​ សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ជួបចរចាគ្នា​ឲ្យបាន​លឿនបំផុត​តាមដែល​អាច​ធ្វើ​ទៅបាន

៦៖ គំរប់ខួប ០៤ឆ្នាំគត់ នៃការបាត់យន្តហោះ MH370! អាថ៌កំបាំង​នៅតែជា​អាថ៌កំបាំង!

៧៖ មានការស្នើឲ្យបារាំង «ដកខ្លួនពីអង្គការ NATO និងឈប់​ធ្វើជាអ្នកបម្រើ​អាមេរិក​ទៀត»

៨៖ ដល់ពេល​ហើយ ដែលអាមេរិកត្រូវដកកងទ័ព ចេញពីអ៊ីរ៉ាក់! នេះបើតាម​​អ្វីដែលប្រជាជន​អ៊ីរ៉ាក់​ចង់បាន ៕