Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (App) ត្រួតពិនិត្យឯកសារសវនកម្ម ដើម្បីឲ្យអ្នកជាប់ពន្ធដឹងថា លិខិតសវនកម្មចេញដោយ អគ្គនាយកដ្ឋានពន្ធដារពិត ឬក្លែងក្លាយ (Video inside)

07-03-2018 14:56

(ភ្នំពេញ)៖ កម្មវិធីទូរស័ព្ទត្រួតពិនិត្យលិខិតសវនកម្ម គឺជាកម្មវិធីទូរស័ព្ទដែលត្រូវបង្កើតឡើង ដើម្បីឲ្យអ្នកជាប់ពន្ធទាំងអស់ អាចប្រើប្រាស់ និងធ្វើការត្រួតពិនិត្យលិខិតសវនកម្មតាមរយៈការ ស្កេន QR Cord ដែលមានលើលិខិតឧទ្ទេសនាម របស់អគ្គនាយកដ្ឋានពន្ធដារ ដែលកម្មវិធីនេះ អាចបង្កើតទំនុកចិត្តដល់អ្នកជាប់ ដើម្បីត្រួតពិនិត្យលិខិតសវនកម្ម ដែលចេញដោយ អគ្គនាយកដ្ឋានពន្ធដារថាពិត ឬក្លែងក្លាយ បានយ៉ាងពិតប្រាកដ។

អ្នកជាប់ពន្ធអាចដោនឡូតពី App Store និង Play Store បានដោយគ្រាប់តែវាយ «GDT Audit Check» រួចធ្វើការតាមការណែនាំ (ដូចក្នុងវីដេអូ)៕

សូមទស្សនាវិដេអូ ពន្យល់នៃការអនុវត្តន៍ដូចខាងក្រោម៖​