Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ចូលរួមវគ្គហ្វឹកហ្វឺន កសាងសមត្ថភាពពីការគ្រប់គ្រងវិបត្ដិសម្រាប់ឆ្លើយតបបន្ទាន់ CBRN នៅប្រទេសអេស្ប៉ាញ

06-03-2018 18:43

(អេស្ប៉ាញ)៖ តំណាងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា រួមទាំងតំណាងស្ថាប័នជំនាញមកពីជាង១០ប្រទេសផ្សេងទៀត បាន និងកំពុងចូលរួមវគ្គបណ្តុះបណ្តាលមួយ ស្តីពីការកសាងសមត្ថភាព គ្រប់គ្រងវិបិត្ដសម្រាប់ឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាចៃដន្យ ដែលបង្កឡើងដោយអាវុធគីមី ឬវិទ្យុសកម្មជាដើម។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងី០៩ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ តំណាងប្រទេសចូលរួមមានដូចជា៖ កម្ពុជា, វៀតណាម, ឡាវ, ភូមា, ម៉ាឡេស៊ី, ថៃ, ប្រ៊ុយណេយ, ហ្វីលីពីន, អេស្ប៉ាញ, អង់គ្លេស និង អ៊ីតាលី ជាដើម ដែលធ្វើឡើងក្រោមការឧបត្ថម្ភរបស់ សមាគមអ៊ឺរ៉ុប គំរោង៤៦ និងរដ្ឋាភិបាល ប្រទេសអេស្ប៉ាញ។

លោកស្រីឧត្ដមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិអាវុធគីមី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាល CBRN នេះ ពិតជាសារៈប្រយោជន៍ចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រទេស ដែលជាសមាជិកទាំងអស់ ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការបង្ការ រឺទប់ស្កាត់ ក៏ដូចជា វាយបកទៅវិញ ប្រសិនបើមានឧប្បត្ដិហេតុណា មួយកើតឡើង ក្នុងប្រទេសរបស់កម្ពុជា។

ពិធីនេះ រៀបចំធ្វើឡើង ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពរវាងរដ្ឋភាគីនៃ CBRN CoE ឲ្យកាន់តែមានភាពជិតស្និទ្ធ និងរៀបចំផែនការអនាគតរបស់ប្រទេសនីមួយៗ និងបំពេញនូវអ្វី ដែលខ្វះខាតកន្លងមក។

ចំណុចសំខាន់ៗ នៃវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖

* រចនាសម្ព័ន្ធ និងតួនាទីរបស់វិទ្យាសាស្ដ្រ La Marazana ប្រទេសអេស្ប៉ាញ

* តួនាទីរបស់គំរោង ៤៦ របស់សមាគមអ៊ឺរ៉ុប ចំពោះប្រទេសដែលជាសមាជិក

* ការយកសំណាក, ការពិសោធន៍, ការដឹកជញ្ជូន, ការសំអាត,...ទាក់ទងនឹង CBRN។

* ការអនុវត្ដលំហាត់ជាក់ស្ដែង និងលំហាត់លើតុ...៕