Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចសង្ឃ នន្ទ ង៉ែត និងទេសរដ្ឋមន្រ្តី ហ៊ីម ឆែម និមន្ត និងអញ្ជើញចូលរួមកាត់ វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ

06-03-2018 18:00

(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការពុទ្ធិកសិក្សាជាតិ និងលោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននិមន្ត និងអញ្ជើញចូលរួមកាត់ វិញ្ញាសាប្រឡងចូលរៀន ពុទ្ធិកមធ្យមសិក្សាបឋមភូមិ។

ពិធីកាត់វិញ្ញាសាប្រឡងចូលរៀន ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ខាងលើនេះ បានរៀបចំធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គូនព្វស័ក ព.ស. ២៥៦១ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ដោយមានការនិមន្តយាង និងអញ្ជើញ ពីសម្តេចព្រះអគ្គាធិការ រងព្រះប្រធានផ្នែក ព្រះរាជាគណ អស់ លោក-លោកស្រី ជាច្រើននាក់។

តាមរបាយការណ៍ បេក្ខសមណ និងបេក្ខជនប្រឡង មានចំនួន៣០០០ អង្គ/នាក់ មាន១២៤បន្ទប់, សម្រាប់ឆ្នាំ២០១៨ ទូទាំងប្រទេស (មាន១២មណ្ឌល) ចំណែកមណ្ឌលរាជធានី ភ្នំពេញវិញ មានបេក្ខសមណ និងបេក្ខជន៧៩២អង្គ/នាក់ មាន៣១បន្ទប់ កើនឡើង១១៤អង្គ/នាក់ និង២បន្ទប់ សម្រាប់ទូទាំងប្រទេស៕