Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានតុលាការខេត្តព្រៃវែងថ្មី ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាផ្លូវការ

05-03-2018 10:38

(ព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធីបតីភាព ក្នុងពីធីប្រកាសផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានថ្មី របស់សាលាដំបូងខេត្តព្រៃវែង។

លោក​ ម៉ុង​ មុន្នីចរិយា​ ប្រធានសាលាដំបូងខេត្តព្រះសីហនុ​ ត្រូវបានផ្ទេរមកធ្វើជា ប្រធានសាលាដំបូងខេត្តព្រៃវែង ជំនួស លោក សុខ កល្យាណ ដែលត្រូវផ្ទេរពីប្រធានសាលាដំបូងខេត្តព្រៃវែង ទៅធ្វើជាប្រធានសាលាដំបូងខេត្តព្រះសីហនុ​វិញ៕