Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃស្អែក

02-03-2018 18:38

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅម៉ោង៩៖០០នាទីព្រឹក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ។

លទ្ធផល នៃការប្រកាសនេះ នឹងចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុដូចខាងក្រោម៖
ទី១៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក)
ទី២៖ ទូរទស្សន៍ BTV
ទី៣៖ វិទ្យុជាតិកម្ពុជា AM ៩១៨KHz
ទី៤៖ វិទ្យុវត្តភ្នំ FM ១០៧.៧០MHz
និងទី៥​៖ វិទ្យុអេហ្វអឹមជាតិកម្ពុជា FM ៩៦ MHz

ជាមួយគ្នានេះ លទ្ធផលផ្លូវការនេះ នឹងត្រូវផ្សព្វផ្សាយតាមគេហទំព័រ របស់ គ.ជ.ប www.necelect.org.kh

សម្រាប់ព័ត៌មានលំអិនសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសរបស់ គ.ជ.ប ដូចខាងក្រោម៖