Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានទទួលមរណភាព នៅរសៀលថ្ងៃនេះ

28-02-2018 16:28

(ភ្នំពេញ)៖ មហាឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នេះជាការជូនដំណឹងមរណភាពជូនដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយ ដើម្បីអញ្ជើញចូលរួមពិធីបុណ្យសពឲ្យបានគ្រប់គ្នា៕