Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែកុម្ភៈ៖ រកឃើញយានយន្ដល្មើសច្បាប់៥១៨គ្រឿង និងផាកពិន័យ១៧២គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៨២៤គ្រឿង

27-02-2018 17:38

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៣៤០គ្រឿង រកឃើញល្មើសច្បាប់៥១៨គ្រឿង (ម៉ូតូ៥៨ភាគរយ) អប់រំ៣៤៦គ្រឿង និងផាកពិន័យ១៧២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,០៣៣គ្រឿង អប់រំ៦៧គ្រឿង និងផាកពិន័យចំនួន៨៣គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨២៤គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០២,៨៥៨គ្រឿង រកឃើញយានយន្តល្មើស ១៣,៨៣១គ្រឿង (ម៉ូតូ៥៩ភាគរយ) ក្នុងនោះអប់រំ ៨,១៤០គ្រឿង និងផាកពិន័យ៥,៦៩១គ្រឿង (ម៉ូតូ៨៩ភាគរយ)៕