BREAKING NEWS: អគ្គិភ័យកំពុងឆេះមជ្ឈមណ្ឌលកម្សាន្ដ Rock យ៉ាងសន្ធោសន្ធៅ ក្នុងខណ្ឌចំការមន (Video Live)
27-02-2018 16:48
(ភ្នំពេញ)៖ ខណៈពេលនេះ វេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆេះមជ្ឈមណ្ឌលកម្សាន្ដ Rock យ៉ាងសន្ធោសន្ធៅ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ Fresh News TV & Radio កំពុងផ្សាយផ្ទាល់ពីកន្លែងកើតហេតុ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌចំការមន បានឲ្យដឹងថា នៅពេលនេះដែរកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។