Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឈ្មួញវៀតណាម នៅតែលួចធ្វើផ្លូវច្រករបៀង ក្នុងស្រុកអូរយ៉ាដាវ លួចចូលមកដឹកឈើទៅវៀតណាម, ពលរដ្ឋស្នើទទូចឲ្យសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់

22-02-2018 14:58

(រតនគិរី)៖ ប្រជាពលរដ្ឋនៅស្រុកអូរយ៉ាដាវ បានលួចបង្ហើបភ្នាក់ Fresh News នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់មានរថយន្តឡង់គ្រីស័រ កាត់ទ្រុង៥ ទៅ៦គ្រឿង និងម៉ូតូរាប់រយគ្រឿងសម្រុក ដឹកឈើប្រភេទសុក្រំ, ឈើឈ្លីកឆ្លងកាត់ច្រករបៀងលេខ១៩, ច្រករបៀងភ្នំក្រហម ដែលគ្រប់គ្រងដោយវរនគរបាលការពារព្រំដែនលេខ៦២៣ និងយោធាវរការពារព្រំដែនលេខ១០២។

បើតាមពលរដ្ឋទាំងនោះ បានបន្តថា មន្ត្រីនគរបាលម្នាក់ ដែលមានខ្នងបង្អែករឹងមាំឈ្មោះ ចាន់ ដារ៉ា (ហៅយ៉ាត) សហការជាមួយឈ្មួញឈើ វៀតណាម បានធ្វើផ្លូវចូលទៅដីវៀតណាមសម្រាប់ដឹកឈើ។ ជាក់ស្តែង គំនរឈើត្រូវបានគេប្រទះឃើញ នៅវេលាម៉ោង៩៖៣០នាទីថ្ងៃនេះ ដែលឈ្មួញដឹកចូលឃ្លាំងពួកគេមិនទាន់អស់។

ទាក់ទិនទៅនឹងការធ្វើផ្លូវច្រករបៀង សម្រាប់ដឹកឈើដោយគ្មានការអនុញ្ញាតពីថ្នាក់លើនេះដែរភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺពីលោក ងួន សុវណ្ណា ប្រធានវរនគរបាលព្រំដែនលេខ៦២៣ និងលោក អ៊ុក សុធី ប្រធានវរយោធាការពារព្រំដែនលេខ១០២ បានទេនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕