Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កោះអញ្ជើញក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាង៤០រូបរបស់ខ្លួន មកប្រជុំនៅថ្ងៃទី២៣ ខែកុម្ភៈ មុនការបោះឆ្នោតមកដល់

21-02-2018 10:10

(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីជូនដំណឹ ដោយអញ្ជើញក្រុមអ្នកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់សមាគម ចូលរួមប្រជុំ ស្តីពី បញ្ហាសង្កេតការណ៍បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្នាក់ការសមាគម នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០នាទីរសៀល ក្រោមអធិបតីភាពលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម។

ក្រុមអ្នកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលចូលរួមសង្កេតការណ៍ចំនួន៤៣រូប។ ការបោះឆ្នោតបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕