Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង នឹងរៀបចំខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្ដរជាតិ ៨ មីនា នៅថ្ងៃ១០ ខែមីនា ខាងមុខនេះ

20-02-2018 16:26

(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយសហគមន៍ខ្មែរទីក្រុងសេអ៊ូល រៀបចំកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្ដរជាតិ ៨ មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៣៖៣០រសៀលខាងមុខនេះ នៅមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងសេអ៊ូល។

នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា កម្មវិធីខាងលើនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់តម្លៃសិទ្ធិនារីខ្មែរទាំងអស់ ដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាការចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ៖