Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតប្រជាពលរដ្ឋ៣៧នាក់ និងរបួស៧៤នាក់

17-02-2018 17:16

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃដំបូង នៃពិធីបុណ្យប្រពៃណីចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន៥៤លើក ឆក់យកជីវិតមនុស្ស៣៧នាក់, របួសធ្ងន់៥១នាក់ និង២៣នាក់រងរបួសស្រាល។

យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍មាន បើកលឿន២៥លើក ស្រវឹង៦លើក ប្រជែង៧លើក មិនប្រកាន់ស្តាំ៤លើក មិនគោរពសិទ្ធិ៥លើក បត់គ្រោះថ្នាក់៣លើក កត្តាយានយន្ត៤លើក ។

សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤លើក ស្លាប់១៥នាក់ និង១១នាក់រងរបួសធ្ងន់ស្រាល៕