មេអាវុធហត្ថខេត្តបាត់ដំបង ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទមានជំងឺចំនួន២នាក់ កំពុងសម្រាកព្យាបាល និងនាំថវិកាបងប្អូនកងរាជវុធហត្ថ ទៅចែកជូនដល់ខ្នងផ្ទះ
01-02-2018 12:59
(បាត់ដំបង)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន២៥នាក់ ចុះសួរសុខទុក្ខ លោកវរសនីយ៍ត្រី មឿន សារ៉េត នាយរងសេនាធិការ ដែលកំពុងព្យាបាលជំងឺថ្លើមធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងលោកវរសេនីយ៍ត្រី សាយ អាន ដែលកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យធំ ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានថ្លែងខណៈនេះ លោកបានពាំនាំថវិកាឧបត្ថម្ភចំនួន៤លាន៤សែនរៀល ដែលជាការចូលរួមចំណែកបងប្អូន សមាជិកកងរាជអាវុធហត្ថខេត្តបាត់ដំបង សម្រាប់ជួយសម្រាលបន្តការព្យាបាលរបស់លោក ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកទឹកចិត្តដល់លោកទាំងពីរ ឲ្យខំប្រឹងថែរក្សា ព្យាបាលខ្លួន នឹងមិនត្រូវអស់សង្ឈឹមក្នុងជីវិតឡើយ។
ក្នុងពេលនោះផងដែរលោកមេបព្ជាការ ក៏បានរួមចំណែកនូវថវិកាផ្ទាល់ខ្លួនរបស់លោកក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០០០រៀល ដល់អ្នកជំងឺដែលសម្រាក់ព្យាបាលនៅក្នុងសាលបន្ទប់ជាមួយគ្នាចំនួន៣នាក់ផងដែរ៕