Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ (Video inside)

24-01-2018 20:03

(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក ជូរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា រយៈពេល៥ថ្ងៃ

២៖ សារព័ត៌មានដ៏ល្បីរបស់អាមេរិក BuzzFeed ហៅអង្គភាពព័ត៌មាន Fresh News ថាជាបណ្តាញព័ត៌មានដ៏មានឥទ្ធិពលនៅកម្ពុជា

៣៖ Fresh News ទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ក្នុងសកម្មភាពចូលរួមបង្ការ អប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាលើកទី២

៤៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើឲ្យអាជ្ញាធរ និងអគ្គិសនីកម្ពុជា រួមគ្នាលុបបំបាត់ករណីដាច់ចរន្ដអគ្គិសនីជាញឹកញាប់ នៅតំបន់មួយចំនួន

៥៖ របាយការណ៍ផ្លូវការ៖ ឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥.៦លាននាក់ កើនជិត១២%, ចិនជាប់លេខ១

៦៖ រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលនឹងចេញអនុក្រឹត្យ អំពីការបិទចំណាំងផ្លាត និងការដាក់ GPS លើរថយន្ដធំៗ ដើម្បីដឹងពីល្បឿន និងទម្ងន់ផ្ទុក

៧៖ គ.ជ.ប នឹងបើកការចុះបញ្ជីបេក្ខជនតំណាងរាស្ត្រ ចាប់ពីថ្ងៃ៣០ ខែមេសា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨

៨៖ គ.ជ.ប៖ ឆ្នាំ២០១៧ ប្រជាពលរដ្ឋជាង៨៤ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ

៩៖ លិខិតមិត្តអ្នកអាន៖ អតីតសកម្មជនបក្សសង្គ្រោះជាតិ ចេញមកប្រកាសថា «ភាពវឹកវរចលាចលក្នុងបក្សខ្ញុំ ធ្លាក់ដល់ស្ថានភាពប្រកាសអាសន្ន»

* ព័ត៌មានអន្តរជាតិ (World News)

១៖ សហរដ្ឋអាមេរិក​ប្រកាសក្តែងៗ «ទាត់ចោល​សេចក្តីព្រាង នៃដំណោះ​ស្រាយ UN រៀបចំដោយ​រុស្ស៊ី» ជុំវិញ​ការស៊ើបអង្កេត ការប្រើអាវុធគីមីនៅ​ស៊ីរី!

២៖ ប្រតិបត្តិការយោធាតួកគីនៅស៊ីរី «ផ្តាច់ជីវិតមនុស្ស ២៦០នាក់» តែក្នុងរយៈពេល ០៤ថ្ងៃ!

៣៖ នាយក CIA អាមេរិក៖ «ឃើញស្ងាត់ៗ​កុំទាន់អាលអរ ព្រោះកូរ៉េខាងជើង​កំពុងបង្កើន​សមត្ថភាព​មីស៊ីល-នុយក្លេអ៊ែរ» ដែលនឹង​បង្កគ្រោះធំ​ដល់​សហរដ្ឋអាមេរិក!

៤៖ ប្រធានាធិបតីកោះតៃវ៉ាន់៖ «យើងមិនអាចធានាបានឡើយថា តៃវ៉ាន់​នឹងមិនរង​ការវាយប្រហារ​ ពីប្រទេសចិននោះ» ៕