រថយន្តសង្គ្រោះទី២៦ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនមណ្ឌលសុខភាព សំឡូត ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
17-01-2018 12:51
(បាត់ដំបង)៖ រថយន្តសង្គ្រោះទី២៦ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពសំឡូត ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ពិធីប្រគល់នេះ ធ្វើនៅក្នុងមណ្ឌលសុខភាពសំឡូត ក្រោមវត្តមាន លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា ប្រធានគណបក្សខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោកឧកញ៉ាបណ្ឌិត ជា រតនា ក្នុងឱកាសនោះ បានផ្តាំផ្ញើដល់ប្រធានមន្ទីរពេទ្យ មណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះ ឲ្យបង្កើនការយកចិត្តទុក ដាក់លើកម្ពស់ ការពិនិត្យ និងព្យាលបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ និងត្រូវជួយថែរក្សារថយន្តសង្គ្រោះនេះឲ្យបានល្អ សម្រាប់បម្រើសេវាដឹកជញ្ជូន អ្នកជំងឺពីមូលដ្ឋានមកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា កាត់បន្ថយការខកខានទៅកាន់កន្លែងព្យាបាល។
គូសបញ្ជាក់ថា អ្នកដែលចូលរួម ក្នុងពិធីនោះមានមន្រ្តីបុគ្គលិក សុខាភិបាល ប្រជាជន សិស្សានុសិស្ស បានទទួលថវិការផ្ទាល់ពី ឧកញ៉ាបណ្ឌិត ជា រតនា មួយចំនួនដែលគិត ជាថវិកាទាំង មូលនៃកម្មវិធីនេះ ចំណាយជិត១០លានរៀល៕