Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋខ្មែរទីក្រុងម៉ែលប៊ន ជាង៤០០នាក់ អបអរសាទរខួបទី៣៩ ថ្ងៃជ័យជម្នៈ៧មករា

15-01-2018 20:12

(អូស្ត្រាលី)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្ស និងក្រុមការងារយុវជនបក្សទីក្រុងម៉ែលប៊ន បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៣៩ ថ្ងៃជ័យជម្នះ ៧មករា នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី។

ពិធីនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក កុយ គួង ឯកអគ្គរាជទូតខ្មែរ និងជាប្រធានគណៈកម្មាធិការបក្ស ប្រចាំប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រចាំអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ និងលោក ឈឹម សារ៉េត អនុប្រធានក្រុមការងារតំបន់២ នៅទីក្រុងម៉ែល ប្រទេសអូស្រ្តាលី។

សមាជិក CPP នៅក្រុងមែលប៊ន បានឱ្យដឹងថា ពិធីនេះ ក៏មានប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ជាង៤០០នាក់ បានចូលរួម បើទោះជាមានការខិតខំប្រឹងប្រែងរំខានពីសំណាក់ក្រុមប្រឆាំងក៏ដោយ៕