Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីស្តីការគណៈរដ្ឋមន្ត្រី បើកឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត ចូលទស្សនាពិព័រណ៌សមិទ្ធផល នៃកិច្ចប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរី​ ចាប់ពីថ្ងៃទី១២-២០ ខែមករា

11-01-2018 16:13

(ភ្នំពេញ)៖ ដើម្បីឲ្យពលរដ្ឋមន្រ្ដីរាជការ សិស្ស និស្សិត យល់ច្បាស់ពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ប្រទេសទាំង៦, ទីស្ដីការគណៈ​រដ្ឋមន្រ្ដី​ នឹងបើកឲ្យមានការចូលរួមទស្សនាពិព័រណ៍សមិទ្ធផល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយសេរីរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១២​ រហូតដល់​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក រហូតដល់ម៉ោង១៧៖៣០នាទីល្ងាច នៅវិមានសន្ដិភាព នៃទីស្ដីការគណៈរដ្ឋមន្រ្ដី។

សូមជម្រាបថា កិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៕