Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្លិបវិសាខានៅកម្ពុជា បានសម្រេចចិត្តទិញក្លិប NK Fitness នៅប្រទេសថៃ

10-01-2018 16:35

(ភ្នំពេញ)៖ ដោយមើលឃើញពីភាពរីកចម្រើនលើវិស័យកីឡានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ លោក គង់ កៃដូ តំណាងក្លិបវិសាខានៅកម្ពុជា បានថ្លែងថា លោក និងក្រុមការងារ បានសម្រេចចិត្តទិញក្លិបបាល់ទះ NK Fitness នៅប្រទេសថៃ ដូច្នេះចាប់ពីពេលនេះ នៅប្រទេសថៃ ក៏មានក្លិបវិសាខាមួយផងដែរ។

លោក គង់ កែដូ បានបន្តថា គោលបំណងនៃការទិញក្លិប NK Fitness មកគ្រប់គ្រងដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យកីឡា, ជំរុញ និងការលើកទឹកចិត្ត កីឡាករ ទាំងអស់ឲ្យកាន់តែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង, ផ្លាស់ប្តូរបទពិសោធ បច្ចេកទេសក្នុងការប្រកួតកីឡាបាល់ទះ ដើម្បីឈានទៅរកភាពជោគជ័យឲ្យកាន់តែខ្លាំងឡើង។

លោក គង់ កែដូ បានបញ្ជាក់ថា «បន្ទាប់ពីយើងទិញក្លិបនេះ ក្រុមកីឡាកររបស់ក្លិបវិសាសាខាទាំងអស់ នឹងមានឱកាសទៅចូលរួមក្នុងការហ្វឹកហាត់បច្ចេកទេស នៃការប្រកួតផ្ទាល់ជាមួយ ក្រុមកីឡាករឆ្នើមៗក្នុងក្លឹប NK Fitess នេះ»៕