Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមគ្រួសារ ផ្ញើលិខិតថ្វាយព្រះអំណរគុណ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រទានព្រះរាជសាររំលែកមរណទុក្ខចំពោះមហាឧបាសក គង់ ខាត់

09-01-2018 11:41

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ បានផ្ញើលិខិតថ្វាយព្រះអំណរគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសប្រទាន ព្រះរាជសាររំលែកទុក្ខដ៏ក្រៀមក្រំ ដល់សម្តេច និងក្រុមគ្រួសារ នៃសពមហាឧបាសក គង់ ខាត់ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ វេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។

ក្នុងលិខិតនោះបានបញ្ជាក់ថា «ទូលព្រះបង្គំ និងភរិយា សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមី នៃវត្ថុសក្តិសិទ្ធិនានា ក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរបវរមហាប្រសើរថ្វាយ ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គប្រកបដោយព្រះបរមសុខ គ្រប់ប្រការ ដើម្បីគង់ប្រថាប់ មានព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជាជ្រកកោនតរៀងទៅ»៕