Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ១១នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

07-01-2018 19:02

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងថា កម្លាំងមន្ទីរយុត្តិធម៌ខេត្តព្រះសីហនុ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ថ្នាំញៀនជាច្រើនកញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកមេបញ្ជាការបានឲ្យដឹងថា នាយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ចំនួន ៨នាក់ ដឹកនាំដោយលោកវីរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅចំណុចភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ រួមមាន៖ ១.ឈ្មោះ សុខ ជាតិនិច ២.អ៉ិត សុភា ៣.ឈិត សេង ៤.លាង សុខលី ៥.ប៊ុត ចាន់ថន ៦.ជឿន ចាន់ធឿន ៧.មុន្នី ពេជ្រ ៨.ដុំ សាវ៉ៃ ៩.តុន រតនៈ ១០.ម៉ា ផាន់ណូ និង១១.ទូច ស៊ីបញ្ញា។

លោកបន្តថា កម្លាំងបានដកហូតវត្ថុតាង និងសម្ភារមួយចំនួន មានម៉ូតូ៤គ្រឿង ថ្នាំ១០កញ្ចប់ ថ្នាំ K ២កញ្ចប់ សំបកថ្នាំ៧កញ្ចប់ ដបជក់២ ទូរស័ព្ទដៃ៨គ្រឿង ដែកកេះ៣ លុយ២០ដុល្លារ និង ១៥,០០០រៀល។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធីនៅការិយាល័យជំនាញបទល្មើសគ្រឿងញៀន៕