Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងការងារ កំហិតឲ្យម្ចាស់រោងចក្រអនុវត្តគោលការណ៍១១ចំណុច ដើម្បីបញ្ជៀសបញ្ហាកម្មករដួលសន្លប់

04-01-2018 11:51

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានដាក់កំហិតដល់ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវអនុវត្តឲ្យបានហ្មត់ចត់តាមគោលការណ៍ចំនួន១១ចំណុច ដើម្បីបញ្ជៀសឲ្យបាននូវគ្រោះថ្នាក់ការងារ ព្រមទាំងបង្ការការកើតមានករណី ដួលសន្លប់ជាយថាហេតុ ដែលបណ្ដាលមកពីបរិយាកាសទាំងក្នុង និងក្រៅអគាផលិតកម្ម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងការងារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការតឹងរឹងបំផុត ទៅតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ចំពោះម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានដែលប្រព្រឹត្តល្មើស នឹងចំណុចដែលបានរៀបរាប់ ក្នុងសេចក្ដីជូនដំណឹង។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងការងារ៖